khmer eng
  • លោកជំទាវ មាន សំអាន វាយតម្លៃខ្ពស់ចំពោះយន្តការគ្រប់គ្រងនិងយុទ្ធសាស្ត្រជាក់ស្តែងដែលអាជ្ញាធរខេត្តកណ្តាលសម្រេចបាន
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះយន្តការនៃការគ្រប់គ្រងនិងយុទ្ធសាស្ត្រជាក់ស្តែង ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធ សម្រេចបានចំពោះលទ្ធផលការងាររបស់ខ្លួន។ ការលើកឡើងនេះក្នុងឱកាសគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
    ក្នុងជំនួបនោះ លោកជំទាវប្រធាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ប្រកបដោយក្តីនឹករលឹកជាទីបំផុត ព្រមទាំងបានកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត ការថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តទទួលបាននូវភាពកក់ក្តៅ រួមចំណែករក្សាបានស្ថេរភាពនយោបាយដ៏ល្អប្រសើរ។
    ជាមួយគ្នានេះ លោកជំទាវប្រធាន បានបញ្ជាក់អំពីគោលបំណងនៃការចុះមកជួបនាពេលនេះ គឺដើម្បីប្រមូលសំណូមពរ និងបញ្ហាប្រឈមនានា រាយការណ៍ជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកជាយោបល់ទៅក្រសួងពាក់ព័ន្ធដោះស្រាយ។ លោកជំទាវក៏បានជម្រាបជូនផងដែរអំពីសមិទ្ធផលរបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវអាទិភាពចម្បងចំនួនពីរ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី ២.ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ថែមលើមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
    បន្ថែមពីនេះ លោកជំទាវប្រធាន បានអំពាវនាវដល់អាជ្ញាធរខេត្ត មន្ទីរ-អង្គភាព និងប្រជាពលរដ្ឋ ត្រូវតស៊ូអត់ធ្មត់ ជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំនៃមហាគ្រួសារជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ